សូមស្វាគមន៍
មូលនិធិហេនរេចបូលឬត្រូវបានគេស្គាល់ថាហេនរេចបូលស្ទិហ្វទង់គឺ ជាផ្នែកមួយនៃចលនា នរយោបាយ បៃតងដែលកំពុងអភិវឌ្ឍពាសពេញពិភពលោកដើម្បីឆ្លើយតបទៅនឹងទំលាប់នរយោបាយរបស់ សង្គមនិយម សេរីនិយម និងអភិរក្សនិយម។ឈ្មោះរបស់យើងបានមកពី អ្នកនិពន្ធ និងក៏ជា អ្នកទទួលរង្វាន់ណូបែលគឺ លោក ហេនរេច បូល ( Heinrich Böll)ដែលរូបគាត់ ជាអ្នកឲ្យតម្លៃ ទៅលើ អ្វី ដែលយើងកំពុងទាមទារ គឺ៖សេរីភាព ពលរដ្ឋលក្លហាន ការអធ្យាស្រ័យ ការជជែកពិភាក្សា ដែលប្រកបដោយបរិយាកាស សេរីនិងឯករាជ្យ។
ទីស្នាក់ការកណ្តាលរបស់មូលនិធិហេនរេចបូលគឺ ស្ថិតនៅទីក្រុងប៊ែកឡាំងនៃប្រទេស អាឡឺម៉ង់។កម្មវិធី អន្តរជាតិ របស់យើងបាននឹងកំពុងអនុវត្តតាមរយៈការិយាល័យចំនួយ២៨នៅ ទូទាំងពិភពលោក ដោយក្នុងនោះមាន ការិយាល័យ ចំនួន៦ស្ថិតនៅក្នុងទ្វីបអាស៊ី។
ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូសង្គមស៊ីវិលចាប់តាំងពីឆ្នាំ១៩៩៣មក មូលនិធិហេនរេចបូល HBFគឺជាមូលនិធិដំបូងគេរបស់ប្រទេសអាឡឺម៉ង់ ដែលបានបង្កើតការិយាល័យ ធ្វើការនៅប្រទេសកម្ពុជា។
ដោយផ្អែកលើភាពជោគជ័យកន្លងមកនេះកម្មវិធីថ្មីៗរបស់យើងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែកសំខាន់ៗចំនួនពីរគឺ ៖
ប្រជាធិបតេយ្យយេនឌ័រ
អភិបាលកិច្ចធនធាន


